អាហារដែលល្អបំផុតក្នុងការជួយថែរក្សាតម្រងនោមរបស់អ្នក
តើអ្នកអាចសម្អាត និងថែរក្សាតម្រងនោមខ្លួនឯងដូចម្តេចទៅ? មធ្យោបាយដ៏ល្អនោះគឺថា អ្នកអាចថែរក្សាសុខភាពទូទៅខ្លួនឯងបានតាមរយៈការជ្រើសរើសរបៀបរស់នៅដែលផ្តល់សុខភាព និងញ៉ាំអាហារផ្តល់សុខភាព។ ការរស់នៅផ្តល់សុខភាពមានដូចជា ញ៉ាំទឹកឲ្យបានច្រើន ហាត់ប្រាណ និងញ៉ាំអាហារមានតុល្យភាព។ យ៉ាងណាមិញ ខាងក្រោមនេះ ខ្ញុំសូមណែនាំអាហារល្អមួយចំនួនដែលអ្នកអាចញ៉ាំដើម្បីថែរក្សាសុខភាពតម្រងនោមបានកាន់តែល្អ៖១. ផ្លែប៉ោម
មែនហើយផ្លែប៉ោមសម្បូរទៅដោយជាតិសរសៃ ដែលអាចជួយទាញជាតិពុលពីក្នុងផ្លូវក្រពះពោះវៀនបានមុនពេលរាងកាយបឺតស្រូបវាចូលទៅក្នុងចរន្តឈាម ហើយក៏បន្ថយការងាររបស់តម្រងនោមថែមទៀតដែរ។ ផ្លែប៉ោមក៏ជួយបញ្ចុះកូឡេស្តេរ៉ុល និងការរលាកដែរ។
២. ផ្លែបឺរី
ផ្លែឈឺប្រភេទនេះមានកាឡូរីទាប តែមានសារធាតុ Phytonutrients និងអង់ទីអុកស៊ីដង់មួយចំនួនដែលអាចជួយបង្ការការខូចខាតរបស់កោសិកាតម្រងនោម និងសាច់តម្រងនោមបាន។ វាក៏បន្ថយការរលាកបានដែរ។
៣. ខ្ទឹមស
ខ្ទឹមសគឺជាអាហារមានប្រសិទ្ធភាព និងអាចជួយព្យាបាលជំងឺតម្រងនោមបានយ៉ាងអស្ចារ្យថែមទៀត។ វត្តមានរបស់សារធាតុ Allicin ក្នុងខ្ទឹមស មាននាទីជួយប្រឆាំងការរលាក សម្លាប់បាក់តេរី សម្លាប់មេរោគផ្សិត ដែលវាសុទ្ធសឹងតែជួយតម្រងនោមបោសម្អាតជាតិពុលទាំងអស់។
៤. ខ្ញី
ខ្ញីត្រូវបានគេប្រើប្រាស់សម្រាប់ព្យាបាលការបង្ករោគនៅតម្រងនោមដែរ។ វត្តមានរបស់ Gingerols ក្នុងមឺមខ្ញីគឺជាភ្នាក់ងារប្រឆាំងនឹងបាក់តេរីដែលអាចជួយទប់ស្កាត់ការរាលដាលរបស់បាក់តេរីចូលទៅក្នុងតម្រងនោមបាន។
៥. បន្លែពណ៌បៃតង
បន្លែពណ៌បៃតងផ្ទុកទៅដោយសារធាតុ Folate វីតាមីន C, K ជាតិសរសៃ និងជីវជាតិ Phytonutrients ផ្សេងៗជាច្រើនទៀត ដែលអាចបន្ថយសម្ពាធឈាម សម្ពាធលើតម្រងនោម ប្រឆាំងការរលាក និងរក្សាតុល្យភាពជាតិស្ករក្នុងឈាម។
៦. ម្ទេសប្លោកពណ៌ក្រហម
ម្ទេសប្លោកមួយប្រភេទនេះមានជាតិប៉ូតាស្យូមទាបដែលអាចជារឿងពិបាកសម្រាប់អ្នកមានជំងឺតម្រងនោម។ ជាមួយគ្នានេះដែរ វាមានសារធាតុ Folate វីតាមីន C, B6 និងជាតិសរសៃយ៉ាងល្អ។ វីតាមីន C គឺជាអង់ទីអុកស៊ីដង់ដែលដើរតួនាទីជួយជំរុញដល់លំហូរឈាម បង្កើនថាមពល និងការរំលាយអាហារ។ សារធាតុ Lycopene ដែលមានក្នុងម្ទេសប្លោកពណ៌ក្រហម គឺជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងមួយសម្រាប់ជួយឲ្យតម្រងនោមមានសុខភាពល្អ ខណៈពេលដែឡវាជួយបង្ការការខ្សោយតម្រងនោមបានផង៕
ប្រភព៖TNAOT
.png)
Comments
Post a Comment