1. ញុំាទឹកមិនបានគ្រប់គ្រាន់
ការទទួលទានទឹកមិនបានគ្រាប់គ្រាន់ (តិចជាង 1.5 លីត្រ) វានឹងផ្ដល់ផលប៉ះពាល់ខ្លាំងណាស់ទៅដល់ប្រព័ន្ធតម្រងនោម ព្រោះអីទឹកជួយរក្សាតុល្យភាពអេឡិចត្រូលីត្រនៅក្នុងខ្លួន ហើយវាក៏ជួយបញ្ចេញកាកសំណល់នៅក្នុងឈាមផងដែរ។ ប្រសិនបើយើងផឹកទឹកមិនគ្រប់គ្រាន់ទេ ឈាមនឹងទៅជាខាប់ ហូរទៅកាន់តម្រងនោមដើម្បីចម្រោះជាតិពុលមានបរិមាណតិច ធ្វើអោយការបញ្ចេញជាតិពុលមានភាពមិនប្រក្រតី ហើយយូរៗទៅ ជាតិពុលនឹងស្ថិតនៅពាសពេញក្នុងឈាម។
2. ខ្ទប់នោមយូរពេក មិនទៅបញ្ចេញចោល
នេះគឺជាបញ្ហាមួយដែលឪពុកម្តាយគួរណែនាំក្មេងតូចៗអោយបានដឹងច្បាស់ពីគុណវិបត្តិនៃការខ្ទប់នោមយូរមិនហ៊ានទៅនោម។កាលណាយើងខ្ទប់ទឹកនោមក្នុងរយៈពេលយូរ បាក់តេរីដែលស្ថិតក្នុងទឹកនោមនឹងបង្កជាបាក់តេរីនានា រួចឆ្លងទៅកាន់សរីរាង្គផ្សេងៗទៀតដូចជា ប្លោកនោម តម្រង់នោម និងទៅក្នុងឈាមជាដើម។ ដូច្នេះទោះបីជាអ្នករវល់ខ្លាំងដល់កម្រិតណាក៏ដោយ ត្រូវបញ្ចេញទឹកនោមចោលនៅពេលដែលអ្នកមានអារម្មណ៍ថាចង់នោម ហើយក៏ត្រូវនោមអោយបានទៀងទាត់ផងដែរ។
3. ទទួលទានអាហារប្រៃពេក
ជាតិសូដ្យូមដែលស្ថិតមាននៅក្នុងរបស់ប្រៃត្រូវបានកំចាត់ចោល 95% ចេញពីរាងកាយជារៀងរាល់ថ្ងៃ ហេតុដូច្នេះហើយប្រសិនបើយើងទទួលទានម្ហូបអាហារដែលសំបូរដោយជាតិប្រៃ តម្រងនោមយើងក៏ធ្វើការសកម្មខ្លាំងណាស់ដែរ ហើយកាលណាចំនួនសូដ្យូមនេះច្រើន វាអាចធ្វើអោយសរីរាង្គឡើងហើម នឹងបង្កជាអាការៈលើសឈាម និងជំងឺតម្រង់នោមផ្សេងៗជាដើម។
4. ទទួលទានអាហារ រឺភេសជ្ជៈដែលមានសារធាតុកាហ្វេអ៊ីន
នៅពេលដែលយើងស្រេកទឹក មនុស្សភាគច្រើនតែងតែទទួលទានភេសជ្ជៈផ្សេងៗដែលអាចដាស់ស្មារតីអោយស្រស់ថ្លា និងភ្លឺស្វាងជាងមុនបាន។ ភេសជ្ជៈទាំងនោះសុទ្ធតែមានផ្ទុកដោយសារធាតុកាហ្វេអ៊ីនហើយវាអាចធ្វើអោយសម្ពាធឈាមឡើងខ្ពស់ពិបាកដល់តម្រងនោមក្នុងការច្រោះជាតិពុលចេញពីឈាមបាន។
5. ទទួលទានថ្នាំបំបាត់ភាពឈឺចាប់
ការទទួលទានថ្នាំបំបាត់ការឈឺចាប់ ដោយសារអាការៈស្រាលៗមិនមែនជារឿងដ៏ល្អសម្រាប់សុខភាពនោះទេ ហើយអ្នកគួរតែចៀសវាងអោយបានជាដាច់ខាត។ ថ្នាំបំបាត់ការឈឺចាប់ទាំងនោះអាចអោយអ្នកមានអារម្មណ៍ធូរស្រាលបានពិតប្រាកដមែន ប៉ុន្តែវានឹងចូលទៅបំផ្លាញសរីរាង្គផ្សេងទៀតបាន។ តាមការសិក្សាបានអោយដឹងថា ការទទួលទានថ្នាំឈឺចាប់ នឹងធ្វើអោយលំហូរឈាមមានភាពយឺត និងប៉ះពាល់ដល់ការចម្រោះជាតិពុលចេញពីរាងកាយ និងប៉ះពាល់ដល់តម្រងនោមបាន។
6. ទទួលទានសាច់ រីអាហារដែលមានសារធាតុប្រូតេអ៊ីនច្រើនពេក
ការទទួលទានសាច់ស្រស់ និងម្ហូបអាហារដែលសំបូរដោយសារធាតុប្រូតេអ៊ីនច្រើនពេក និងបង្កគ្រោះថ្នាក់ខ្លាំងណាស់ទៅដល់តម្រងនោមរបស់អ្នក។ សារធាតុប្រូតេអ៊ីនច្រើន និងបង្កើនសារធាតុ មេតាប៉ូលីសច្រើន ហើយធ្វើអោយតម្រងនោមធ្វើការច្រើនជាងមុនដើម្បីសម្អាតសារធាតុនេះ។ អ្នកក៏ត្រូវដឹងដែរថាសាច់សត្វក៏សំបូរដោយជាតិពុលដែរ ហេតុដូច្នេះហើយចូរកុំទទួលសាច់អោយលើសពី 300 ក្រាមឡើយ ក្នុងមួយថ្ងៃ ផ្ទុយទៅវិញកាន់តែតិច គឺកាន់តែល្អ។
7. ទទួលគ្រឿងស្រវឹងច្រើនពេក
សារធាតុដែលមានជាតិអាល់កុល ក៏មានចំណែកបំផ្លាញតម្រងនោមផងដែរ ព្រោះវាមានផ្ទុកសារធាតុពុលច្រើន ដែលជាបន្ទុកដល់តម្រងនោមក្នុងការលាងសម្អាតវា។
8. ការជក់បារី
សារធាតុពុលនៅក្នុងបារីអាចបំផ្លាញសរីរាង្គច្រើននៅក្នុងរាងកាយ ហើយក្នុងនោះក៏មានតម្រងនោមមួយផងដែរ។
9. សម្រាកមិនបានគ្រប់គ្រាន់
នៅក្នុងកំឡុងពេលយើងទទួលទានដំណេក ជាលិកានៃសរីរាង្គនានាកំពុងតែដុះកើតសារជាថ្មី ហេតុដូច្នេះហើយប្រសិនបើយើងដេកមិនបានគ្រាប់គ្រាន់ និងស្កប់ស្កល់នោះទេ ដំណើរនៃការបង្កើតជាលិកាថ្មីនេះក៏មានបញ្ហាដែរ ហើយក្នុងនោះសរីរាង្គតម្រងនោមក៏ជាអ្នករងគ្រោះផងដែរដោយសារការទទួលទានដំណេកមិនគ្រប់គ្រាន់។
បញ្ហាតម្រងនោម រឺក្រលៀនចុះខ្សោយនេះ គឺជាបញ្ហាមួយដែលមនុស្សជាច្រើនកំពុងតែប្រឈមមុខ ហើយអ្នកដែលមានលទ្ធភាពខ្ពស់មួយចំនួនបានចំណាយលុយជាច្រើនក្នុងការផ្លាស់ប្តូរតម្រង់នោមថ្មី ខណៈមនុស្សឆោតល្ងង់មួយចំនួនសុខចិត្តលក់តម្រងនោមខ្លួនទៅវិញ។ វាគឺជាសរីរាង្គដ៏សំខាន់បំផុតមួយរបស់រាងកាយយើង ហើយប្រសិនបើសរីរាង្គនេះមានបញ្ហាចុះខ្សោយ សុខភាពយើងក៏នឹងចុះខ្សោយទៅតាមនោះដែរ ហេតុដូច្នេះហើយអ្នកត្រូវតែមើលថែវាអោយបានល្អបំផុត។
.png)
Comments
Post a Comment